មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន Cambodian Public Bank Plc. ចំពោះការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការចូលរួមផ្សព្វផ្សាយ អំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងផុសផុល ដល់សាធារណជនគ្រប់ទិសទី។ ការចូលរួមផ្សព្វផ្សាយរបស់ Cambodian Public Bank Plc. បានធ្វើឱ្យយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ទាំងក្នុងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជនចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
8月5日 11:35更多来自 @cambodiakanthabophafoundation